Search Header Logo

លំហាត់តេស្តវាយតម្លៃ

Authored by Sreythib Yoeurn

Professional Development

Professional Development

លំហាត់តេស្តវាយតម្លៃ
AI

AI Actions

Add similar questions

Adjust reading levels

Convert to real-world scenario

Translate activity

More...

    Content View

    Student View

8 questions

Show all answers

1.

MULTIPLE CHOICE QUESTION

30 sec • 10 pts

តើការសិក្សាបែបស្ថាបនានិយមជាអ្វី?

ការសិក្សាបែបស្ថាបនានិយម ជាទ្រឹស្តីមួយដែលបូកបញ្ចូលទ្រឹស្តីសិក្សាផ្សេងៗទៀតជាច្រើនដូចជា ចូលរួម ឬទាញចំណាប់អារម្មណ៍ ឬភ្ជាប់ទំនាក់ទំនង រុករក ពន្យល់ ឬបកស្រាយលម្អិត ស្វែងយល់បន្ថែម ឬពង្រីកបន្ថែម និងវាយតម្លៃ។

ការសិក្សាបែបស្ថាបនានិយម ជាទិដ្ឋភាពដែលសិស្សសហការគ្នាកសាង

ចំណេះដឹងចេញពីបទពិសោធ និងការគិតរបស់ពួកគេម្នាក់ៗ ហើយតាមរយៈ

បទពិសោធទាំងនេះពួកគេធ្វើការឆ្លុះបញ្ចាំង ដើម្បីបង្កើតគំនិត ឬបញ្ញត្តិថ្មី។

ការសិក្សាបែបស្ថាបនានិយម ជាការរៀនដែលសិស្សទន្ទេញចងចាំមេរៀន និងបញ្ញត្តិ ស្វែងយល់ និងអាចបកស្រាយគំនិត ឬរូបមន្ត អនុវត្ត និងប្រើប្រាស់បញ្ញត្តិ និងរូបមន្តទៅក្នុងស្ថានភាពថ្មី វិភាគវែកញែក ឬប្រៀបធៀបទៅលើបញ្ហា វាយតម្លៃ និងទាញសន្និដ្ឋានប្រកបដោយបញ្ញាញាណ និងបង្កើតថ្មីនូវគំនិត ឬរូបបង្គុំ ឬលទ្ធផលនៃការសិក្សា។

ការសិក្សាបែបស្ថាបនានិយម ជាក្របខណ្ឌទស្សនាទាននៃវិធីសាស្ត្រក្នុងការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំទៅក្នុងការរៀន និងបង្រៀន។

2.

MULTIPLE CHOICE QUESTION

10 sec • 5 pts

តើគោលការណ៍សំខាន់ៗដែលគាំទ្រទ្រឹស្តីការសិក្សាបែបស្ថាបនានិយមមានប៉ុន្មាន?

2

3

4

5

3.

MULTIPLE CHOICE QUESTION

10 sec • 5 pts

តើការអនុវត្តការសិក្សាបែបស្ថាបនានិយមក្នុងថ្នាក់រៀនត្រូវការបំណិនអ្វីខ្លះ?

ការអនុវត្តការសិក្សាបែបស្ថាបនានិយមក្នុងថ្នាក់រៀនត្រូវការបំណិនចំនួន6គឺ ការទន្ទេញចងចាំ ការស្វែងយល់ ការអនុវត្តបញ្ញត្តិ ការវិភាគ ការវាយតម្លៃ និងការបង្កើតថ្មី។

ការអនុវត្តការសិក្សាបែបស្ថាបនានិយមក្នុងថ្នាក់រៀនត្រូវការបំណិនចំនួន4គឺ ការគិត ការពិសោធ ការវិភាគ និងសន្និដ្ឋាន។

ការអនុវត្តការសិក្សាបែបស្ថាបនានិយមក្នុងថ្នាក់រៀនត្រូវការបំណិនចំនួន6គឺ ចូលរួម រុករក ពន្យល់ ស្វែងយល់ និងវាយតម្លៃ

ការអនុវត្តការសិក្សាបែបស្ថាបនានិយមក្នុងថ្នាក់រៀនត្រូវការបំណិនចំនួន3គឺ ការវិភាគ ការវាយតម្លៃ និងការបង្កើតថ្មី។

4.

MULTIPLE CHOICE QUESTION

10 sec • 5 pts

តើការបង្កើតបរិបទស្ថាប័ន ដើម្បីលើកកម្ពស់ការសិក្សាតាមបែបស្ថាបនានិយមត្រូវផ្តោតលើអ្វីខ្លះ?

ការបង្កើតបរិបទស្ថាប័ន ដើម្បីលើកកម្ពស់ការសិក្សាតាមបែបស្ថាបនានិយមគឺ ផ្តោតទៅលើ

លទ្ធផលសិក្សា ដំណើរការ និងផលិតផលនៃការសិក្សា។

ការបង្កើតបរិបទស្ថាប័ន ដើម្បីលើកកម្ពស់ការសិក្សាតាមបែបស្ថាបនានិយមគឺ ផ្តោតទៅលើដំណើរការ និងផលិតផលនៃការសិក្សា។

ការបង្កើតបរិបទស្ថាប័ន ដើម្បីលើកកម្ពស់ការសិក្សាតាមបែបស្ថាបនានិយមគឺ ផ្តោតទៅលើ

លទ្ធផលសិក្សា ដំណើរការនៃការសិក្សា។

ការបង្កើតបរិបទស្ថាប័ន ដើម្បីលើកកម្ពស់ការសិក្សាតាមបែបស្ថាបនានិយមគឺ ផ្តោតទៅលើ

លទ្ធផលសិក្សា និងផលិតផលនៃការសិក្សា។

5.

MULTIPLE CHOICE QUESTION

10 sec • 5 pts

តើគោលការណ៍នៃការសិក្សាបែបស្ថាបនានិយមមានចំនួនប៉ុន្មាន?អ្វីខ្លះ?

គោលការណ៍នៃការសិក្សាបែបស្ថាបនានិយមមានចំនួន 3គឺ៖ ការសិក្សាបែបសម្របសម្រួល សិស្សមជ្ឈមណ្ឌល និងពាក់ព័ន្ធការគិតកម្រិតខ្ពស់។

គោលការណ៍នៃការសិក្សាបែបស្ថាបនានិយមមានចំនួន 4គឺ៖ ការសិក្សាបែបសម្របសម្រួល មានភាពជាក់ស្តែង សិស្សមជ្ឈមណ្ឌល និងពាក់ព័ន្ធការគិតកម្រិតខ្ពស់។

គោលការណ៍នៃការសិក្សាបែបស្ថាបនានិយមមានចំនួន 5គឺ៖ មានអន្តរកម្ម ការសិក្សាបែបសម្របសម្រួល មានភាពជាក់ស្តែង សិស្សមជ្ឈមណ្ឌល និងពាក់ព័ន្ធការគិតកម្រិតខ្ពស់។

គោលការណ៍នៃការសិក្សាបែបស្ថាបនានិយមមានចំនួន 6គឺ៖ មានអន្តរកម្ម ការសិក្សាបែបសម្របសម្រួល មានភាពជាក់ស្តែង សិស្សមជ្ឈមណ្ឌល ពាក់ព័ន្ធការគិតកម្រិតខ្ពស់ និងវាយតម្លៃ។

6.

MULTIPLE CHOICE QUESTION

10 sec • 5 pts

តើការប្រើប្រាស់បច្ចេកវិទ្យាមានអត្ថប្រយោជន៍អ្វីខ្លះដល់ការសិក្សាបែបស្ថាបនានិយម?

ការប្រើប្រាស់បច្ចេកវិទ្យាមានអត្ថប្រយោជន៍ដល់ការសិក្សាបែបស្ថាបនានិយមគឺ៖ ជំរុញការសិក្សាបែបសហការ និងអន្តរកម្ម។

ការប្រើប្រាស់បច្ចេកវិទ្យាមានអត្ថប្រយោជន៍ដល់ការសិក្សាបែបស្ថាបនានិយមគឺ៖ ជំរុញដំណើរការសិក្សា និងផលិតផលសិក្សា។

ការប្រើប្រាស់បច្ចេកវិទ្យាមានអត្ថប្រយោជន៍ដល់ការសិក្សាបែបស្ថាបនានិយមគឺ៖ ជំរុញដំណើរការសិក្សា និងលទ្ធផលសិក្សា។

ការប្រើប្រាស់បច្ចេកវិទ្យាមានអត្ថប្រយោជន៍ដល់ការសិក្សាបែបស្ថាបនានិយមគឺ៖ ជំរុញការសិក្សាបែបសហការ អន្តរកម្ម និងវាយតម្លៃ។

7.

MULTIPLE CHOICE QUESTION

10 sec • 5 pts

តើយុទ្ធសាស្ត្រវាយតម្លៃបែបស្ថាបនានិយមមានអ្វីខ្លះ?

យុទ្ធសាស្ត្រវាយតម្លៃបែបស្ថាបនានិយមមានដូចជា៖ ការវាយតម្លៃបែបឌីណាមិច និងការវាយតម្លៃលើកម្រងស្នាដៃសិស្ស។

យុទ្ធសាស្ត្រវាយតម្លៃបែបស្ថាបនានិយមមានដូចជា៖ ការវាយតម្លៃបែបឌីណាមិច ការវាយតម្លៃលើកម្រងស្នាដៃសិស្ស ការវាយតម្លៃក្រៅផ្លូវការ និងបច្ចេកទេសវាយតម្លៃបែបដំណើរការ។

យុទ្ធសាស្ត្រវាយតម្លៃបែបស្ថាបនានិយមមានដូចជា៖ ការវាយតម្លៃបែបឌីណាមិច ការវាយតម្លៃលើកម្រងស្នាដៃសិស្ស និងការវាយតម្លៃក្រៅផ្លូវការ។

យុទ្ធសាស្ត្រវាយតម្លៃបែបស្ថាបនានិយមមានដូចជា៖ ការវាយតម្លៃបែបឌីណាមិច ការវាយតម្លៃលើកម្រងស្នាដៃសិស្ស និងបច្ចេកទេសវាយតម្លៃបែបដំណើរការ។

Access all questions and much more by creating a free account

Create resources

Host any resource

Get auto-graded reports

Google

Continue with Google

Email

Continue with Email

Classlink

Continue with Classlink

Clever

Continue with Clever

or continue with

Microsoft

Microsoft

Apple

Apple

Others

Others

Already have an account?